ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សម្នាក់បានបាត់បង់ជីវិត, ៧នាក់រងរបួស និង ២៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ស្រុតគំនរសំរាមមួយកន្លែងនៅហ្វីលីពីន

    BY Pheakdey January 9, 2026
    មនុស្សម្នាក់បានបាត់បង់ជីវិត, ៧នាក់រងរបួស និង ២៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ស្រុតគំនរសំរាមមួយកន្លែងនៅហ្វីលីពីន

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតគំនរសំរាមដ៏គួរឱ្យរន្ធត់មួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩​ ខែមករា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងតំបន់ Binaliw នៃទីក្រុង Cebu ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសហ្វីលីពីន។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៧នាក់បានរងរបួស និងមនុស្សចំនួន ២៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ក្រុមជនរងគ្រោះដែលកំពុងបាត់ខ្លួនទាំងអស់នោះហាក់មានសង្ឃឹមនៅរស់តិចតួចណាស់ តែយ៉ាងណាក្តីក្រុមអ្នកជួយសង្គ្រោះនឹងព្យាយាមតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: