ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពាក់អាវក្រាស់ៗ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៤ ខែមករា ខេត្តមួយចំនួននៅបន្តចុះត្រជាក់ដល់ ១៤អង្សា

    BY soknita January 12, 2026
    ពាក់អាវក្រាស់ៗ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៤ ខែមករា ខេត្តមួយចំនួននៅបន្តចុះត្រជាក់ដល់ ១៤អង្សា

    (រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ​ ថា អាកាសធាតុនៅ​ខេត្តមួយចំនួនបន្ត​ចុះ​ត្រជាក់ខ្លាំង​ដល់ ​១៤°C ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦។

    យោងតាមព្រឹត្តិបត្រព័ត៌មាន ពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ​យដឹងថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦។

    ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា សម្រាប់តំបន់វាលទំនាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់ បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

    ដោយឡែក តំបន់ខ្ពង់រាប ចំពោះសីតុណ្ហភាពមធ្យមអប្បបរមា ១៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៦ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។

    ចុងក្រោយសម្រាប់ តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ រីឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: