ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង)

    BY soknita January 14, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង)

    (រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ​យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង)។

    ចំពោះ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង)

    នេះដែរ មានតួនាទី និង ភារកិច្ចក្នុងការសិក្សា និង លើកយោបល់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និង សម្រេចលើការងារ ដូចខាងក្រោម៖

    – ការរៀបចំផែនការមេ ដើម្បីគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ឱ្យមាន ប្រសិទ្ធភាព និង សក្តានុពលខ្ពស់សម្រាប់បម្រើប្រយោជន៍សាធារណៈ;

    – ការកំណត់ប្រភពហិរញ្ញប្បទាន និង យន្តការវិនិយោគដែលមានការចូលរួមពីវិស័យឯកជន ដើម្បីធានា និរន្តរភាពនៃការគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់);

    – ការរៀបចំយន្តការដើម្បីគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់); និងបំពេញភារកិច្ចពាក់ព័ន្ធផ្សេងទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

    គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានបង្កើតនៅក្នុងឆ្នាំ ១៩២៤ អំឡុងពេលសម័យអាណាព្យាបាលបារាំង ហើយត្រូវបានប្តូរឈ្មោះទៅជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០០៣៕

    ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    Share This Post: