កំណើនវិនិយោគលើរោងចក្រផលិតជីកសិកម្មបានជួយវិស័យកសិកម្មនៅកម្ពុជា
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា កំណើនវិនិយោគលើរោងចក្រផលិតជីកសិកម្មបានជួយវិស័យកសិកម្មនៅបហរទេសកម្ពុជា។ ក្នុង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Fourth Construction Co.ដែលមានចំណាប់អារម្មណ៍វិនិយោគផ្នែកឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម។

ការបញ្ជាក់នេះបានធ្វើឡើង កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ នៅក្នុងឱកាសឯកឧត្តម ស៊ុន ចាន់ថុល បានអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយ លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction Co. ចូលជួបពិភាក្សាការងារលើកាលានុវត្តភាពវិនិយោគនៅកម្ពុជាដែលការវិនិយោគលើឧស្សហកម្មផលិតជីកសិកម្មនេះ បានចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២៤កន្លងនេះ កម្ពុជាបាននាំចូលជីកសិកម្មពីបរទេសមានទំហំទឹកប្រាក់ជាង ២៥០លានដុល្លារអាមេរិក កើនឡើង ២៤.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ជាង២០១លានដុល្លារ។
បើតាមអ្នកជំនាញបានប៉ាន់ប្រមាណថា ក្នុង១ឆ្នាំកម្ពុជា អាចចំណាយខ្ទង់៤០០លានដុល្លារ សម្រាប់ការនាំចូលជីកសិកម្មពីក្រៅប្រទេស។
យោងតាមរបាយការណ៍បូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ប្រចាំឆ្នាំ ២០១៩-២០២០ បានអោយដឹងថាកាលពីឆ្នាំ ២០១៩ កម្ពុជាបានចូលនាំ ថ្នាំកសិកម្ម ប្រមាណ ៨១,០៩៧ តោន និង ជី កសិកម្ម ប្រមាណ ១ ១៤៩ ៦១៥ តោន ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានរោងចក្រជីសរីរាង្គក្នុងស្រុកជាង១០ ដែលផលិតបានជាង៤០ពាន់តោន ក្នុងមួយឆ្នាំ ដែលបានជួយកាត់បន្ថយការនាំចូលជីកសិកម្មពីបរទេស។
ហើយនៅឆ្នាំ ២០២៦ នេះ រោងចក្រជីធម្មជាតិ របស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធីដែលកំពុង សាងសង់នៅខេត្តកំពង់ស្ពឺ អាចនឹងដាក់ដំណើរការ ក្នុងទំហំទឹកប្រាក់ ប្រមាណ២០លានដុល្លារ។
សូមបញ្ជាក់ថា ជីកសិកម្មដែលនាំចូលបច្ចុប្បន្នមានតម្លៃខ្ពស់ពោលគឺ ចន្លោះពីជាង៥០០ទៅជាង៧០០ដុល្លារក្នុង១តោន ដែលបានធ្វើអោយកសិករចំណាយ ថ្លៃដើមច្រើនសម្រាប់ផលិតកម្ម ដែលមិនអាចប្រកួតប្រជែងទីផ្សារជាមួយភោគផល កសិកម្មដែលនាំចូលពីក្រៅប្រទេស។
សមាគមសម្ព័ន្ធសមាគមន៍កសិករកម្ពុជាកន្លងមកនេះបានស្នើអោយរដ្ឋាភិបាលជួយបន្ធូរបន្ថយអត្រា ពន្ធនៃការនាំចូលជីកសិកម្មដើម្បីកាត់បន្ថយការចំណាយខ្ពស់ទៅលើអ្វីដែលជាតម្រូវការខ្ពស់របស់កសិករ។យ៉ាងណាក៏ដោយ កំណើនគម្រោងវិនិយោគលើរោងចក្រផលិតជីកសិកម្មបាន ជួយវិស័យកសិកម្មនិងជួយកសិករនៅកម្ពុជាដោយផ្ទាល់៕

ប្រភព៖ ក្រសួងព័ត៌មាន