អបអរសាទរដល់ក្រុមគោព្រៃកម្ពុជា ដែលយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ជាម្ចាស់ផ្ទះ ក្នុងលទ្ធផល ២ទល់នឹង១
- June 12, 2019
កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមជម្រើសជាតិប៉ាគីស្ថាន បានបើកទ្វារកីឡដ្ឋាន Al-Ahli Club ទទួលស្វាគមន៍ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួត Fifa World Cup Qatar 2022 និង Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1។
ជាលទ្ធផលកម្ពុជាកម្ពុជាបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំងពីរជើង ក្នុងលទ្ធផល បាគីស្ថាន ១:២ កម្ពុជា ដោយកីឡាករ សេត រ៉ស៊ីប ស៊ុតបញ្ចូលទីគ្រាប់ទី១ តាមស្មេីនៅនាទី៦៤ និង កីឡាករ រ៉ឹង ប៊ុនហៀង ស៊ុតបញ្ចូលទីគ្រាប់ទី២ នាំមុខ២ទល់នឹង១ នៅនាទី៨៩។ ហើយកម្ពុជាឆ្លងទៅជុំទីពីរវគ្គជម្រុះ ការប្រកួត FIFA World Cup Qatar 2022 និង Asian Cup 2023 Qualifiers។ ក្រុមជម្រេីសជាតិកម្ពុជានឹងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៣:៤០ រសៀល ថ្ងៃពុធនេះ៕



រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ៖ ណារ៉ែន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






