ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២១នាក់បានបាត់បង់ជីវិត និង ១០០នាក់រងរបួស ក្នុងហេតុការណ៍មានរថភ្លើង ២ខែ្សបានបុកគ្នានៅក្នុងប្រទេសអេស្ប៉ាញ

    BY Pheakdey January 19, 2026
    មនុស្ស ២១នាក់បានបាត់បង់ជីវិត និង ១០០នាក់រងរបួស ក្នុងហេតុការណ៍មានរថភ្លើង ២ខែ្សបានបុកគ្នានៅក្នុងប្រទេសអេស្ប៉ាញ

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២១នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានរថភ្លើងចំនួន ២ខ្សែ បានបុកគ្នានៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩​ ខែមករា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យមានមនុស្សជាង ១០០នាក់ផ្សេងទៀតបានរងរបួសផងដែរ។

    បើតាមលោក Oscar Puente រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសអេស្ប៉ាញបានឱ្យដឹងថា រថភ្លើងដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាប្រភេទរថភ្លើងល្បឿនលឿន​ ដែលទិសដៅធ្វើដំណើរទៅ-មករវាងទីក្រុង Malaga និងទីក្រុង Madrid។ រដ្ឋមន្ត្រីរូបនេះបានបន្តថា រថភ្លើងបានបុកគ្នាក្រោយមានរថភ្លើងមួយខ្សែបានបើកធ្លាក់ផ្លូវ ហើយជ្រុលទៅបុករថភ្លើងមួយខ្សែផ្សេងទៀតដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា ខណៈមូលហេតុដែលរថភ្លើងត្រូវបើកធ្លាក់ផ្លូវនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: