ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រាប់តៗគ្នាផង! ថ្ងៃទី ២១ ខែមករា ស្អែកនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងផ្អាកការផ្តល់សេវា កែតម្រូវទិន្នន័យ លិខិតឆ្លងដែន និងផ្សេងៗទៀត រយៈពេល ១ថ្ងៃ

    BY soknita January 20, 2026
    ប្រាប់តៗគ្នាផង! ថ្ងៃទី ២១ ខែមករា ស្អែកនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងផ្អាកការផ្តល់សេវា កែតម្រូវទិន្នន័យ លិខិតឆ្លងដែន និងផ្សេងៗទៀត រយៈពេល ១ថ្ងៃ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជូនដំណឹងពី ការផ្អាកការផ្តល់សេវាអត្តសញ្ញាណកម្មចំនួន ១ថ្ងៃ ដែលមាន កែតម្រូវទិន្នន័យ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង សេវាបញ្ជាក់អត្តសញ្ញាណបុគ្គល នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ដើម្បីធ្វើសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

    តាមរយៈសេចក្តីជូនដំណឹងពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងដល់ប្រជាពលរដ្ឋដែល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងរៀបចំ អញ្ជើញមកទទួលសេវាអត្តសញ្ញាណកម្មទាំងអស់មេត្តាជ្រាបថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។ ដូច្នេះ ការផ្តល់សេវា នឹង ត្រូវផ្អាកមួយថ្ងៃសម្រាប់ទីតាំងដូចខាងក្រោម៖

    ១- សេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    ២- សេវាលិខិតឆ្លងដែន នៅនាយកដ្ឋានលិខិតឆ្លងដែន ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    ៣- សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន ទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    ៤- សេវាបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅនាយកដ្ឋានរដ្ឋបាល សរុប ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំង នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ដោយឡែក ក្រៅពីទីតាំងទាំង៤ ខាងលើ បណ្តាសាខា និងស្នាក់ការផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់នៅបន្ត បើកដំណើរការផ្តល់សេវាជាធម្មតា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៧១ រៀងរាល់ ម៉ោងធ្វើការ៕

    ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

    Share This Post: