មជ្ឈមណ្ឌលវះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង ផ្ដល់ការពិនិត្យព្យាបាល និងវះកា-ត់ ជាមួយក្រុមគ្រូពេទ្យមកពីហុងកុង រយៈពេល ៣ថ្ងៃ សម្រាប់អ្នកពិការភាពដៃពីកំណើត ឬ ម្រាមដៃជាប់គ្នា
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ នេះ មជ្ឈមណ្ឌលវះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង បានឱ្យដឹងថា ក្រុមគ្រូពេទ្យ ជំនាញមកពី ហុងកុង និងផ្តល់ជូន ការពិនិត្យព្យាបាល និងវះកាត់ជូន សម្រាប់អ្នកមានពិការភាពដៃពីកំណើត ឬ វះកាត់ម្រាមដៃជាប់គ្នា ដោយការផ្ដល់ជូននេះ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៦។

ក្នុងសេចក្ដីជូនដំណឹង មជ្ឈមណ្ឌលវះកាត់កុមារ ដែលអ្នកជំងឺភាគច្រើន ហៅថា ពេទ្យគៀនឃ្លាំង នឹងមានក្រុមគ្រូពេទ្យ ជំនាញមកពី ហុងកុង និងផ្តល់ជូន ការពិនិត្យព្យាបាល និងវះកាត់ជូន ចំពោះអ្នកជំងឺ ដែលមានបញ្ហាដចជា៖
១. ដៃពិការពីកំណើត
២. វះកាត់ម្រាមដៃជាប់គ្នា ឬម្រាមដៃលើស ឬ ដៃបទមិនបាន។
ចំពោះការព្យាបាលនេះ គឺចាប់ផ្តើមពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៦។ សម្រាប់អាស័យដ្ឋាន ក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមបញ្ជាក់ ដែលថា រាល់ព័ត៌មានលម្អិតបន្ថែមអាចទាក់ទង តាមលេខទូរស័ព្ទៈ ០២៣ ៤៣០ ២០២៕
ប្រភព៖ Children’s Surgical Centre