ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្ឌិត្យសភានគរបាលកម្ពុជា បើកដំណើរការក្នុងការផ្តល់ពាក្យប្រឡងជ្រើសរើសនិស្សិត និងសិស្សនគរបាល សម្រាប់អាហារូបករណ៍ប្រចាំឆ្នាំ ចំនួន ៤០០នាក់ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

    BY soknita January 21, 2026
    បណ្ឌិត្យសភានគរបាលកម្ពុជា បើកដំណើរការក្នុងការផ្តល់ពាក្យប្រឡងជ្រើសរើសនិស្សិត និងសិស្សនគរបាល សម្រាប់អាហារូបករណ៍ប្រចាំឆ្នាំ ចំនួន ៤០០នាក់ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

    (ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យបេក្ខជន បានអញ្ជើញត្រួតពិនិត្យក្នុងដំណើរការការផ្តល់ពាក្យ សម្រាប់ការប្រឡងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចំនួន ៤០០នាក់ ឱ្យចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ចំនួន ២០០នាក់ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល ចំនួន ១០០នាក់ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ចំនួន ១០០នាក់ នាបណ្ឌិត្យសភានគរបាលកម្ពុជា។

    thumbnail

    សូមបញ្ជាក់ផងដែរថា ដំណើរការផ្តល់ពាក្យនិងទទួលពាក្យ ធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ការផ្តល់ពាក្យនិងទទួលពាក្យ ត្រូវបានបែងចែកនិងកំណត់សម្រាប់បេក្ខជនតាមរាជធានី ខេត្ត ដូចខាងក្រោម÷

    ១- ថ្ងៃទី២១ ទី២៣ និង២៥ សម្រាប់បេក្ខជនមកពីខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រៃវែង និងស្វាយរៀង។

    ២- ថ្ងៃទី២២ ទី២៤ និង២៦ សម្រាប់បេក្ខជនមកពី រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កែប ព្រះសីហនុ និងកោះកុង។

    ៣- ថ្ងៃទី២៧ ទី២៩ និង៣១ សម្រាប់បេក្ខជនមកពីខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រៃវែង និងស្វាយរៀង។

    ៤- ថ្ងៃទី២៨ ទី៣០ ខែមករា និងទី១ ខែកុម្ភៈ សម្រាប់បេក្ខជនមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កែប ព្រះសីហនុ និងកោះកុង៕

    thumbnail
    thumbnail
    thumbnail
    thumbnail
    thumbnail
    thumbnail
    thumbnail
    thumbnail

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: