ក្លឹបបិសាចក្រហម Manchester United កំពុងនិយាយជាមួយក្លឹបបីផ្សេងគ្នាដែលពួកគេកំពុងចង់បានខ្សែការពារមួយរូប ដែលមានគម្រោងនឹងចាកចេញនៅរដូវក្តៅនេះ
- June 12, 2019
ក្លឹបយក្សនៅក្របខ័ណ្ឌ English Premier League បិសាចក្រហម Manchester Unitd ជាក់ស្តែងដូចជាគ្មានការចាប់អារម្មណ៍ក្នុងការទុកខ្សែការពារ Matteo Darmain ហើយឥឡូវនេះពួកគេកំពុងតែនិយាយជាមួយក្លឹបបីផ្សេងគ្នាដែលចង់បានកីឡាកររូបនេះនៅរដូវក្តៅនេះ។ តាមរយៈការរាយការណ៍របស់ ESPn បានអោយដឹងថា មានក្លឹប Valencia មកពី La Liga និងក្លឹបពីផ្សេងទៀតដែលលាក់ឈ្មោះមកពី Serie A មានការចាប់អារម្មណ៍ខ្សែការពារសញ្ជាតិអុីតាលី ហើយគាត់បានបញ្ជាក់ច្បាស់ថាគាត់ចង់ចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ។
គួរបញ្ជាក់ផងដែរថា អតីតកីឡាកររបស់ក្លឹប Torino បានចូលរួមជាមួយបិសាចក្រហមនៅក្នុងឆ្នាំ២០១៥ ហើយត្រូវបានអតីតគ្រូបង្វឹកសញ្ជាតិហូឡង់ Louis Van Gaal ពេញចិត្តនឹងបានដាក់អោយលេងនៅតំបន់ការពារស្តាំនៅដើមរដូវកាលផងដែរ។ ទោះជាយ៉ាងនេះក្តី មើលទៅហាក់ដូចជាកីឡាករ Ashley Young និង Diogo Dalot មានទម្រង់លេងប្រសើរជាងនៅក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ដែលធ្វើអោយខ្សែការពាររូបនេះមិនសូវបានលេងជម្រើស១១នាក់ដំបូងនោះទេ ហើយនៅក្នុងរដូវកាល ២០១៨-២០១៩នេះ កីឡាករសញ្ជាតិអុីតាលីរូបនេះលេងបានត្រឹមតែ៦ប្រកួតតែប៉ុណ្ណោះ។
តាមរយៈសារព័ត៌មាន ESPN ដដែលលបានរាយការណ៍ថា Darmian នឹងអនុញ្ញាតអោយចាកចេញពីក្លឹបបិសាចក្រហម Manchester នៅរដូវក្តៅនេះ ប៉ុន្តែត្រូវចាំចម្លើយពីតម្លៃខ្លួនរូបគេជាមុនសិន។ បើយោងទៅតាមភ្នាក់ងារសារបព័ត៌មានអង់គេ្លសបានលើកឡើងថា ក្លឹប Valencia គឺជាក្លឹបដែលចង់បានកីឡាកររូបនេះជាងគេ ខណៈដែរមានក្លឹប២ផ្សេងទៀតពីក្របខ័ណ្ឌ Serie A ក៏បានទាក់ទងជាមួនឹងក្លឹបបិសាចក្រហមសម្រាប់កីឡាកររូបនេះផងដែរ៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










