ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍នេះ

    BY Pheakdey January 22, 2026
    សហរដ្ឋអាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍នេះ

    អាមេរិក៖ សហរដ្ឋអាមេរិកនឹងត្រូវចាកចេញពីអង្គការសុខភាពពិភពលោក (World Health Organization) ជាផ្លូវការនៅក្នុងថ្ងៃព្រហស្បតិ៍ នេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី២២​​​ ខែមករា។ ការផ្តាច់ខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការដ៏ធំមួយនេះ ត្រូវបានគេមើលឃើញថា អាចប្រឈមនឹងបញ្ហាចម្រូងចម្រាសមួយចំនួនផងដែរ។

    បញ្ហាចម្បងនោះគឺថា វាជាការរំលោភទៅលើច្បាប់របស់សហរដ្ឋអាមេរិកដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនត្រូវបង់ប្រាក់វិភាគទានចំនួន ២៦០ លានដុល្លារទៅកាន់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ។ បន្ថែមពីលើនេះទៀត​ក្រុមអ្នកជំនាញបានព្រមានថា ការចាកចេញនេះក៏អាចជះឥទ្ធិពលអាក្រក់ដល់វិស័យសុខាភិបាលសាធារណៈនៅក្នុងសហរដ្ឋអាមេរិក និងនៅទូទាំងសកលលោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post: