ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាស! មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៦រូប

    BY soknita January 23, 2026
    ឱកាស! មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៦រូប

    (រាជធានីភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យ ហ្លួងម៉ែ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជំនាញបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ៦រូប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

    ក្នុងសេចក្តីជូនដំណឹងពី មន្ទីរពេទ្យ ហ្លួងម៉ែ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជំនាញបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ៦រូប ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌

    -ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    -មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា

    -ត្រូវមានចំណេះដឹងភាសាអង់គ្លេស និងបច្ចេកទេសកំព្យូទ័រ

    -អាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ ។

    ចំពោះបេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (CVs & Cover letter) មានបិតរូបថត ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃ មន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦៕

    Screenshot

    ប្រភព៖ មន្ទីរពេទ្យ ហ្លួងម៉ែ

    Share This Post: