កីឡា

Real Madrid សម្លឹងឃើញកីឡាករមួយរូបដែលកំពុងលេងនៅក្នុងក្របខ័ណ្ឌ Ligue 1 ប្រទេសបារាំងអាចជំនួសកីឡាករ Paul Pogba បាន

BY
Khmernote Media
June 12, 2019

តាមរយៈការរាយការណ៍ខុសគ្នាជាច្រើនបានអោយដឹងថា អ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស Real Madrid លោក Zinedine Zidane រកឃើញថាមើលទៅមិនអាចនាំយកកីឡាករខ្សែបម្រើ Pual Pogba មកបាននោះទេនៅក្នុងរដូវក្តៅនេះ ដូចនេះរូបគាត់បានចាប់អារម្មណ៍នឹងទាក់ទងជាមួយខ្សែបម្រើរបស់ក្លឹប Lyon កីឡាករ Tanguy NDombele ជាជម្រើសបន្ទាប់។

បើតាមភ្នាក់ងារព័ត៌មានរបស់អេស្ប៉ាញបានអោយដឹងថា Real Madrid បានចាប់អារម្មណ៍លើការចុះកុងត្រាជាមួយខែ្សបម្រើសញ្ជាតិបារាំងវ័យ ២២ឆ្នាំ ក្នុងករណីក្លឹបបរាជ័យក្នុងការចរចាជាមួយ Paul Pogba របស់ Manchester United។ ហើយមួយវិញទៀត NDombele បច្ចុប្បន្នស្ថិតនៅក្នុងជម្រើសទី២បន្ទាប់ពីខ្សែបម្រើរបស់ Tottenham Spurs កីឡាករ Christian Eriksen ដែលបានទាក់ទងជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះថានឹងប្តូរមករាជធានីរបស់ប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ ក្លឹប Manchester United បច្ចុប្បន្នដូចជាមិនបានបញ្ជាក់ពីការចែកផ្លូវជាមួយតារាបាល់ទាត់សញ្ជាតិបារាំង Paul Pogba នៅឡើយទេ។ ចំណែកឯអ្នកចាត់ការទូទៅរបស់ United លោក Solskjear កំពុងតែដុតដៃដុតជើងស្វះស្វែងរកកម្លាំងបន្ថែមនៅក្នុងរដូវក្តៅនេះ ដោយឡែករូបគាត់បានផ្តល់នូវតំណែងសំខាន់សម្រាប់កីឡាករម្ចាស់ជើងឯក World Cup រូបនេះនៅក្នុងក្រុមផងដែរ។ បន្ថែមពីនេះទៅទៀត Pogba ខ្លួនគាត់ផ្ទាល់កាលពីមុនគាត់បាននិយាយពីការចាប់អារម្មណ៍ក្នុងការលេងក្រោមលោក Zidane  ប៉ុន្តែក្រោយមករូបគាត់ហាក់ដូចជាចង់នៅបន្តលេងក្នុងទឹកដី Old Trafford នៅរដូក្តៅនេះ ដោយសារមានការបញ្ជុះបញ្ជូលរបស់លោក Solksjear៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: