ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត​មួយគ្រឿង បុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀត នៅលើផ្លូវល្បឿនលឿនបណ្តាលឱ្យផ្ទុះឆេះ

    BY soknita January 28, 2026
    រថយន្ត​មួយគ្រឿង បុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀត នៅលើផ្លូវល្បឿនលឿនបណ្តាលឱ្យផ្ទុះឆេះ

    (ខេត្តកំពង់ស្ពឺ)​ នៅព្រឹកថៃ្ងទី ២៨​ ខែមករា​ ឆ្នាំ ២០២៦​ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់​ចរាច​រណ៍មួយ បណ្ដាលមកពី​រថយន្ត​មួយគ្រឿង បានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀត ដែលកំពុងបើកនៅលើផ្លូវល្បឿ​នលឿន បណ្ដាលឱ្យឆេះ និងអ្នកបើកបររថយន្តម្នាក់បាត់បង់ជីវិត។

    ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា វេលាម៉ោងប្រមាណ​ ៧:៣០នាទី​ព្រឹក​ មានករណី​គ្រោះថ្នាក់​ចរាច​រណ៍ បណ្ដាលមកពី​រថយន្ត​មួយគ្រឿង​បានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀត ដែលកំពុងតែរត់ខាងមុខ​នៅលើផ្លូវល្បឿ​នលឿន ចំណុច​ (PK 93+400) ស្ថិតនៅ​ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​។

    តាមការបញ្ជាក់ពី លោកវរសេនី​យ៍​ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច បានទទួលព័ត៌មានពី​ក្រុមការងារផ្លូវល្បឿន​លឿន​ ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត ដោយរថយន្ដបើកបរក្នុងទីសដៅ​ ពីលិចទៅកើត (ព្រះសី​ហ​នុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ បានបុកពី​ក្រោយរថយន្ត​ ​ម៉ាក SHACMAN ពណ៌ស​-លឿង-បៃ​តង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7​0​40 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកេីតហេតុបានគេចខ្លួន)​ ដោយរថយន្ដទាំង ២​ បើកបរក្នុងទិសដៅ​ស្របគ្នា។

    នៅកន្លែងកើតហេតុ​រថយន្តម៉ាក​ LEX​U​S LX570 ឆេះទាំងស្រុងនៅកន្លែង​ រីឯរថយន្ត​ដឹកប្រេង​មា​ន​ការខូចខាតមួយផ្នែកខាងក្រោយ​កិច្ចអន្ដរាគមន៍របស់ក្រុម​ហ៊ុនផ្លូវល្បឿនលឿន បានចេញជួយ និងប្រើប្រាស់​ទឹកអស់មួយរថយន្ដ​ បច្ចុប្បន្នវត្ថុតាងទាំង២​ កំពុងចាត់ចែង​យកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាព​៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: