ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរក្រុងបាងកក ណែនាំឱ្យពលរដ្ឋធ្វើការងារតាម Online ដោយសារបញ្ហាខ្យល់កខ្វក់កម្រិត PM2.5

    BY Pheakdey January 28, 2026
    អាជ្ញាធរក្រុងបាងកក ណែនាំឱ្យពលរដ្ឋធ្វើការងារតាម Online ដោយសារបញ្ហាខ្យល់កខ្វក់កម្រិត PM2.5

    ថៃ៖ អាជ្ញាធរក្រុងបាងកកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើការងារពីផ្ទះ ឬធ្វើការងារតាមប្រព័ន្ធ Online ដើម្បីការពារខ្លួនពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី២៨ ខែមករា។ វិធានការខាងលើនេះត្រូវបានណែនាំឱ្យមានការអនុវត្តរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែ​មករានេះ។

    ប្រភពខាងលើបានបន្តថា តាមការព្យាករណ៍គឺបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នឹងវាយប្រហារនៅក្នុងតំបន់សំខាន់ៗជាង​ ៣៥កន្លែងនៅទូទាំងទីក្រុងបាងកក។ បន្ថែមពីលើការណែនាំខាងលើនេះ អាជ្ញាធរក្រុងបាងកកក៏បានប្រាប់ឱ្យពលរដ្ឋនៅក្នុងតំបន់រងគ្រោះត្រូវបន្ថែមការតាមដានសុខភាពខ្លួនឯង ហើយក្នុងករណីកើតមានបញ្ហាសុខភាពមួយចំនួនដូចជា ក្អក ថប់ដង្ហើប និងរមាស់ភ្នែក សូមប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដ្បិតបញ្ហាទាំងនេះអាចបង្កឡើងដោយសារតែបញ្ហាខ្យល់កខ្វក់កម្រិត PM2.5៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Khaosod English

    Share This Post: