នគរបាលព្រហ្មទណ្ឌ ឃាត់ក្មេងទំនើង ១១នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មកធ្វើការអប់រំណែនាំ និងធ្វេីកិច្ចសន្យា និងដកហូតម៉ូតូរក្សារយៈពេល ៣ខែ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលព្រហ្មទណ្ឌ ឃាត់ក្មេងទំនើង ១១នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មកធ្វើការអប់រំណែនាំ និងធ្វេីកិច្ចសន្យា និងដកហូតម៉ូតូរក្សារយៈពេល ៣ខែ។

ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ក្មេងទំនើង ១១នាក់ និងម៉ូតូ ៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ នៅចំណុច ផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ឃាត់ខ្លួនក្មេងទំនើង ១១នាក់៖
១-ឈ្មោះ អានសុខនាង ហៅ អិច ភេទប្រុស អាយុ១៨ឆ្នាំ។
២-ឈ្មោះ ជីម សុខហ័រ ហៅ ហ័រ ភេទប្រុស អាយុ១៧ឆ្នាំ។
៣-ឈ្មោះ រឿង សៀវមុី ហៅ មុី ភេទប្រុស អាយុ១៦ឆ្នាំ។
៤-ឈ្មោះ ជុម ធារ៉ាន ហៅ រ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ។
៥-ឈ្មោះ ផង សុផាដូ ហៅ ជី ភេទប្រុស អាយុ១៧ឆ្នាំ។
៦-ឈ្មោះជ័យ វិរះ ភេទ ប្រុស អាយុ ១៧ឆ្នាំ។
៧-ឈ្មោះ ហុិន ម៉េងសៀង ហៅ សៀង ភេទប្រុស អាយុ១៨ឆ្នាំ។
៨-ឈ្មោះ ឈឿន ម៉ាកាលឹម ភេទប្រុស អាយុ១៨ឆ្នាំ។
៩-ឈ្មោះ ម៉ម ផានិត ហៅ និត ភេទប្រុស អាយុ ១៧ឆ្នាំ។
១០-ឈ្មោះ អាត បូណា ភេទប្រុស អាយុ ២០ឆ្នាំ។
១១-ឈ្មោះ ប្រាក់ មករា ហៅ រ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឱ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឱ្យបានល្អ កុំធ្វើកជាក្មេងទំនើងចំណែកម៉ូតូ ៤គ្រឿង ដកហូតរក្សាទុករយៈពេល ៣ខែ នៅកន្លែសមត្ថកិច្ច៕






ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ