ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ២រូប ផ្នែកឯកទេសកាយវិភាគ និងកោសិការោគវិទ្យា ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៨ ខែភុម្ភៈ

    BY soknita January 30, 2026
    មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ២រូប ផ្នែកឯកទេសកាយវិភាគ និងកោសិការោគវិទ្យា ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៨ ខែភុម្ភៈ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ២រូប ផ្នែកឯកទេសកាយវិភាគ និងកោសិការោគវិទ្យា ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៨ ខែភុម្ភៈ ឆ្នាំ ២០២៦។

    ក្នុងសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវការជ្រើសរើស វេជ្ជបណ្ឌិតឯកទេសកាយវិភាគ និងកោសិការោគវិទ្យា (ANATOMO-PATHOLOGY AND HISTOLOGY) ចំនួន ២រូប ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌

    -ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    -មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា

    -ត្រូវមានចំណេះដឹងភាសាអង់គ្លេស បារាំង និងបច្ចេកទេសកំព្យូទ័រ

    -អាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ ។

    ចំពោះបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (CVs & Cover letter) មានបិតរូបថត ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃ មន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦៕

    ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ

    Share This Post: