ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសវៀតណាមរឹបអូសកាហ្វេក្លែងក្លាយធ្វើពីសណ្តែកសៀងជាង ៤តោន

    BY Pheakdey January 30, 2026
    ប៉ូលិសវៀតណាមរឹបអូសកាហ្វេក្លែងក្លាយធ្វើពីសណ្តែកសៀងជាង ៤តោន

    វៀតណាម៖ អាជ្ញាធរវៀតណាមបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយនៅសប្តាហ៍នេះដើម្បីបង្ក្រាបករណីលក់កាហ្វេក្លែងក្លាយ និងរឹបអូសបានកាហ្វេក្លែងក្លាយចំនួន ៤,១តោន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែមករា។ កាហ្វេក្លែងក្លាយនោះគឺជាប្រភេទកាហ្វេ ដែលត្រូវបានគេលាយចេញពីសណ្តែកសៀង, សារធាតុបន្ថែម និងលាយជាមួយគ្រាប់កាហ្វេពិតខ្លះ​ ហើយកិនបញ្ចូលគ្នា។

    ប្រភពខាងលើបានបន្តថា ការបង្រ្កាបនិងរឹបអូសកាហ្វេក្លែងក្លាយខាងលើនេះត្រូវបានធ្វើឡើងចំពោះក្រុមហ៊ុនលក់កាហ្វេមួយកន្លែងស្ថិតនៅក្នុងតំបន់ Central Highlands នៃខេត្ត Lam Dong និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Luong Viet Kiem។ គួរបញ្ជាក់ជូនថា វៀតណាមគឺជាប្រទេសនាំចេញកាហ្វេដ៏ធំមួយនៅលើពិភពលោក ហើយនៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វៀតណាមបាននាំចេញកាហ្វេជាង ១,៦លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ៨,៩ពាន់លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: