ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់​ ត្រាំ រំពឹងថា អ៊ឺរ៉ង់នឹងស្វែងរកកិច្ចព្រមព្រៀងមួយ មុនពេលអាមេរិកចាត់វិធានការដោយប្រើកម្លាំងយោធា

    BY Pheakdey January 31, 2026
    លោក ដូណាល់​ ត្រាំ រំពឹងថា អ៊ឺរ៉ង់នឹងស្វែងរកកិច្ចព្រមព្រៀងមួយ មុនពេលអាមេរិកចាត់វិធានការដោយប្រើកម្លាំងយោធា

    អាមេរិក៖ លោកប្រធានាធិបតិអាមេរិកបានរំពឹងថា អ៊ឺរ៉ង់នឹងស្វែងរកកិច្ចព្រមព្រៀងមួយមុនពេលសហរដ្ឋអាមេរិកចាត់វិធានការដោយប្រើកម្លាំងយោធា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែមករា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅ Oval Office លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា​ លោកក៏បានកំណត់ពេលវេលាឱ្យអ៊ឺរ៉ង់ចូលរួមកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនផងដែរ។

    គួរបញ្ជាក់ជូនថា ការព្រមានអំពីការប្រើប្រាស់កម្លាំងយោធាអាមេរិកនៅអ៊ឺរ៉ង់ របស់លោក ដូណាល់ ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយស្ថានភាពធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ឺរ៉ង់កាន់តែមានសភាពអាក្រក់ឡើងៗ និងបណ្តាលឱ្យមានពលរដ្ឋស្លូតត្រង់ជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ យោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានបង្ហាញថា គិតត្រឹមពេលនេះគឺមានពលរដ្ឋក្រុមបាតុករអ៊ឺរ៉ង់ប្រមាណជា ៦,០០០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតក្នុងការបង្ក្រាបបាតុកម្មពីសំណាក់អាជ្ញាធរអ៊ឺរ៉ង់៕

    អត្ថបទ៖​ភក្តី

    ប្រភព៖ The Strait Time

    Share This Post: