ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិបរទេស ៤០៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីលួ-ចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់

    BY soknita February 2, 2026
    ជនជាតិបរទេស ៤០៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីលួ-ចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់

    (រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់្យដឹងថា ជនជាតិបរទេស ៤០៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងប្រើប្រាស់ QR CODE ក្លែងក្លាយ។

    កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ អនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន ៩សញ្ជាតិរួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន។ ក្នុងនោះមានជនជាតិចិនចំនួន ១៤០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post: