មជ្ឈមណ្ឌលវ-ះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង នឹងមានគ្រូពេទ្យជំនាញមកពី សហរដ្ឋអាមេរិច ផ្ដល់ជូនការពិនិត្យព្យាបាល និងវ-ះកាត់គ្រប់បញ្ហាភ្នែក រយៈពេល ៥ថ្ងៃ
(រាជធានីភ្នំពេញ)៖ មជ្ឈមណ្ឌលវះកាត់កុមារ ឬគេនិយមហៅថា ពេទ្យគៀនឃ្លាំង នឹងមានគ្រូពេទ្យជំនាញមកពី សហរដ្ឋអាមេរិច ផ្ដល់ជូនការពិនិត្យព្យាបាល និងវះកាត់គ្រប់បញ្ហាភ្នែក រយៈពេល ៥ថ្ងៃ។ ក្នុងសេចក្តីជូនដំណឹងរបស់ មជ្ឈមណ្ឌលវះកាត់កុមារ មួយនេះ បានបន្ថែមថា ក្រុមគ្រូពេទ្យជំនាញមកពី សហរដ្ឋអាមេរិច នឹងផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់គ្រប់បញ្ហាភ្នែក ចាប់ពី ថ្ងៃទី ២៣ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុននេះ។

ចំពោះការព្យាបាលសម្រាប់ក្មេងមាន ភ្នែកស្រលៀង និងត្របកភ្នែកធ្លាក់។ រីឯការព្យាបាលចំពោះមនុស្សចាស់និងក្មេង ភ្នែកទ្បើងបាយ ភ្នែកកន្ទុយថ្លែន បញ្ហាបាតភ្នែក ស្ទះរុនទឹកភ្នែក និងបញ្ហាភ្នែកផ្សេងៗផងដែរ។
ដោយឡែក សម្រាប់បងប្អូនដែមានបញ្ហាភ្នែក ដូចដែលបានជម្រាបខាងលើ ចង់ទៅទទួលការព្យាបាល ឬវះកាត់អាចទៅកាន់ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅ ពេទ្យគៀនឃ្លាំងបាន ដែលមានទីតាំង នៅផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ពត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣ ៤៣ ០២ ០២៕

ប្រភព៖ Children’s Surgical Centre