ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឹលធ្លាក់ខ្លាំងខុសធម្មតានៅជប៉ុន បណ្តាលឱ្យមនុស្ស ៣០នាក់បាត់បង់ជីវិត

    BY Pheakdey February 3, 2026
    ព្រឹលធ្លាក់ខ្លាំងខុសធម្មតានៅជប៉ុន បណ្តាលឱ្យមនុស្ស ៣០នាក់បាត់បង់ជីវិត

    ជប៉ុន៖ ព្រឹលធ្លាក់ខ្លាំងខុសធម្មតានៅក្នុងប្រទេសជប៉ុន បានបណ្តាលឱ្យមានមនុស្ស ៣០នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣​ ខែកុម្ភៈ។ តួលេខអ្នកស្លាប់ទាំងអស់នេះត្រូវបានគេរាប់នៅក្នុងរយៈពេលប្រមាណជា ២ សប្តាហ៍ចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី២០​ ខែមករាមក។

    បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺមានជនរងគ្រោះម្នាក់ឈ្មោះ Kina Jin អាយុ ៩១ឆ្នាំ ដែលសាកសពរ​បស់គាត់ត្រូវបានគេរកឃើញនៅកប់ក្រោមគំនរព្រឹលដ៏ក្រាស់នៅក្នុងផ្ទះរបស់គាត់ ហើយជនរងគ្រោះក្រៅពីនេះគឺបានស្លាប់ដោយគ្រោះថ្នាក់ផ្សេងដែលបណ្តាលមកពីឥទ្ធិពលនៃការធ្លាក់ព្រឹល។ សូមបញ្ជាក់ជូនថា នៅតំបន់ខ្លះនៃប្រទេសជប៉ុនតួយ៉ាងដូចជាតំបន់ Aomori ជាដើម គឺព្រឹលបានធ្លាក់មកលើដីមានកម្ពស់រហូតដល់ ៤,៥ម៉ែត្រឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: