ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរណ៍ និងនាវិកជិត ៤០០០នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ COSIA SERENA របស់សញ្ជាតិ អ៊ីតាលី

    BY soknita February 4, 2026
    ភ្ញៀវទេសចរណ៍ និងនាវិកជិត ៤០០០នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ COSIA SERENA របស់សញ្ជាតិ អ៊ីតាលី

    (ខេត្តព្រះសីហនុ)៖ តាមរយៈការបង្ហោះនៅលើផេកផ្លុវការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ និងនាវិកជិត ៤០០០នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ COSIA SERENA របស់សញ្ជាតិ អ៊ីតាលី។ ដោយបានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ដោយសុវត្ថិភាព។

    លើសពីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានឱ្យដឹងដែរថា នាវាទេសចរណ៍ COSIA SERENA របស់សញ្ជាតិ អ៊ីតាលី មួយនេះ មានប្រវែងបណ្តោយ ២៩០,២០ ម៉ែត្រ ប្រវែងទទឹង ៣៥,៥០ ម៉ែត្រ ជម្រៅ ៨,០០ ម៉ែត្រ។

    ចំពោះនាវាមួយមានគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ១,០៣០ នាក់ (ស្រី ១៩៤ នាក់) មាន ៣៥ សញ្ជាតិ។ សម្រាប់ភ្ញៀវទេសចរណ៍សរុបមានចំនួន ២,៨៩០ នាក់ (ស្រី ១,៦៤០ នាក់) មាន ៥៩ សញ្ជាតិ។

    ដោយឡែកចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ អ៊ីតាលី (៧៩៤ នាក់) អាល្លឺម៉ង់ (២៥១) និងបារាំង (២៤៧ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៦:០០ នាទី នៅថ្ងៃដដែល៕

    ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    Share This Post: