អន្តរជាតិ
ចិននឹងក្លាយជាប្រទេសដំបូងគេហាមឃាត់ ដៃទ្វារថយន្តលឹបចូលក្នុង ក្រោមហេតុផលបារម្ភពីហានិភ័យសុវត្ថិភាព
BY Pheakdey
February 5, 2026
ចិន៖ ប្រទេសចិននឹងធ្វើការហាមឃាត់រថយន្ត ដែលមានដៃទ្វាលឹបចូលក្នុង (Hidden Door Handle) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ។ ការសម្រេចរបស់អាជ្ញាធរចិនខាងលើនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ដៃទ្វាប្រភេទនេះអាចបង្កឱ្យមានហានិភ័យសុវត្ថិភាព។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺការហាមឃាត់របស់អាជ្ញាធរចិននឹងត្រូវចូលជាធរមាននៅក្នុងខែមករា ឆ្នាំ២០២៧ ហើយប្រទេសចិនក៏នឹងក្លាយជាប្រទេសទីមួយនៅលើពិភពលោកផងដែរ ដែលមានការអនុវត្តច្បាប់ហាមឃាត់រថយន្តមានដៃទ្វាប្រភេទនេះ។ គួររម្លឹកជូនថា ដៃទ្វាលឹបចូលក្នុង (Hidden Door Handle) ត្រូវបានប្រើប្រាស់ជាលើកដំបូងដោយក្រុមហ៊ុនផលិតរថយន្ត Tesla នៅក្នុងឆ្នាំ២០១៨ ហើយបន្ទាប់មកក៏មានក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនជាច្រើនបានសម្រេចបំពាក់ទ្វារថយន្តប្រភេទនេះទៅលើរថយន្តជំនាន់ក្រោយរបស់ពួកគេផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN