ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិ​បរទេស​សរុប ៤៧៩នាក់​ត្រូវ បានបណ្ដេញចេញ​ពី​កម្ពុជា ក្រោយរកឃើញពាក់​ព័ន្ធករណីលួ-ចឆ្លងដែនស្នាក់ និងនៅធ្វើ​ការងារ​ខុស​ច្បាប់

    BY soknita February 6, 2026
    ជនជាតិ​បរទេស​សរុប ៤៧៩នាក់​ត្រូវ បានបណ្ដេញចេញ​ពី​កម្ពុជា ក្រោយរកឃើញពាក់​ព័ន្ធករណីលួ-ចឆ្លងដែនស្នាក់ និងនៅធ្វើ​ការងារ​ខុស​ច្បាប់

    (រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ជនជាតិ​បរទេស​សរុប ៤៧៩នាក់​ត្រូវ បានបណ្ដេញចេញ​ពី​កម្ពុជា ក្រោយរកឃើញពាក់​ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ និងធ្វើ​ការងារ​ខុស​ច្បាប់ក្នុងប្រទេសកម្ពុជា។

    តាមអនុវត្តតាម​ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤៧៩នាក់ (ស្រី១០៤នាក់) មាន ៨សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ បង់ក្លាដេស និងម៉ាឡេស៊ីក្នុងនោះមានជនជាតិចិន (២៤១នាក់) ជនជាតិហ្វីលីពីន (១៩០នាក់) ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែល​ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ អគ្គនាយក​អន្តោ​ប្រវេសន៍

    Share This Post: