តៃវ៉ាន់សហការជាមួយក្រុមហ៊ុនអាមេរិក ផលិតដ្រូនវាយប្រហារនៅក្នុងស្រុក ដើម្បីប្រឆាំងនឹងការគំរាមគំហែងរបស់ចិន
តៃវ៉ាន់៖ តៃវ៉ាន់បានសហការជាមួយក្រុមហ៊ុនអាមេរិកផលិតដ្រូនវាយប្រហារបានយ៉ាងជោគជ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែកុម្ភៈ។ ក្រុមហ៊ុនដែលបានសហការជាមួយយោធាតៃវ៉ាន់នោះមានឈ្មោះថា Kratos Defense មានមូលដ្ឋាននៅក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា តាមរយៈកិច្ចសហការណ៍នេះបានជួយឱ្យតៃវ៉ាន់អាចផលិតបានដ្រូនក្នុងបរិមាណយ៉ាងច្រើនជាមួយនឹងតម្លៃទាប ដ្បិតការបញ្ជាទិញដ្រូនពីក្រៅប្រទេសគឺត្រូវចំណាយអស់ប្រាក់ច្រើនជាងការផលិតដោយខ្លួនឯងនៅក្នុងស្រុក។ បើតាម វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជុងសានជាតិ (NCSIST) របស់តោះតៃវ៉ាន់ បានបញ្ជាក់ថា តាមរយៈកិច្ចសហការណ៍ខាងលើនេះក៏បានបើកផ្លូវឱ្យតៃវ៉ាន់អាចបន្តអភិវឌ្ឍន៍អាវុធទំនើបៗជាច្រើនបន្ថែមទៀតផងដែរ ដើម្បីប្រើប្រាស់ប្រឆាំងនឹងការគំរាមគំហែងពីសំណាក់ប្រទេសចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time