ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរណ៍ និងនាវិកជិត ១០០០នាក់ មកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ SEABOUNR ENCORE របស់សញ្ជាតិ បាហាម៉ាស

    BY soknita February 6, 2026
    ភ្ញៀវទេសចរណ៍ និងនាវិកជិត ១០០០នាក់ មកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ SEABOUNR ENCORE របស់សញ្ជាតិ បាហាម៉ាស

    (ខេត្តព្រះសីហនុ)៖ តាមការចុះផ្សាយពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ និងនាវិកជិត ១០០០នាក់ មកលេងកកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ SEABOUNR ENCORE របស់សញ្ជាតិ បាហាម៉ាស បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង ៧:០០ នាទី ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ។

    ចំពោះនាវាទេសចរណ៍ SEABOUNR ENCORE របស់សញ្ជាតិ បាហាម៉ាស មួយនេះ មានប្រវែងបណ្តោយ ២១០៥ ម៉ែត្រ ប្រវែងទទឹង ២៨០០ ម៉ែត្រ ជម្រៅ ៦០០ ម៉ែត្រ។ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤១១ នាក់ (ស្រី ៨៤ នាក់) មាន ៤២ សញ្ជាតិនិងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៨១ នាក់ (ស្រី ៣០០ នាក់) មាន ២១ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣២៥) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល៕

    ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    Share This Post: