ព្រះមហាក្សត្រ ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋឱ្យទទួលស្វាគមន៍លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកុម្ភៈ
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋឱ្យទទួលស្វាគមន៍លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៦ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្នុងសេចក្ដីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ព្រមទាំងសាធារណជន ទាំងអស់ សូមមេត្តាជ្រាបថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់ ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ។
យោងតាមមាត្រា១១ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វ ព្រះរាជហឫទ័យ ប្រោសព្រះរាជទាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជួយទទួល ក្នុងព្រះបរមនាមជាប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦៕


ប្រភព៖ ឯកសារមន្ត្រីសាធារណៈ