ជនបរទេសសរុប ៦២៩នាក់ត្រូវ ពាក់ព័ន្ធករណីលួ-ចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេ_ញចេញពីកម្ពុជា
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះថា ជនបរទេសសរុប ៦២៩នាក់ត្រូវ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់។

ដោយកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន៦២៩នាក់ (ស្រី៦២នាក់) មាន ១២សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ហ្គាណា អាមេរិក និងម៉ាឡេស៊ី ចេញពីព្រះរាជាណាចក្រកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕




ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍