ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូតអាមេរិក សហការជាមួយអាជ្ញាធរកម្ពុជា ចាប់ខ្លួនបញ្ជូនពិរុទ្ធជនម្នាក់ ពាក់ព័ន្ធនឹងបទល្មើ-សទៅសហរដ្ឋអាមេរិកវិញ

    BY soknita February 9, 2026
    ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូតអាមេរិក សហការជាមួយអាជ្ញាធរកម្ពុជា ចាប់ខ្លួនបញ្ជូនពិរុទ្ធជនម្នាក់ ពាក់ព័ន្ធនឹងបទល្មើ-សទៅសហរដ្ឋអាមេរិកវិញ

    តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦​ នេះ បានឱ្យដឹងថា ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ នៃប្រទេសកម្ពុជា បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួនដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦។

    ប្រភពដដែល បាមបន្តថា ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។

    ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) បានអរគុណដល់ដៃគូកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ។

    ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) បានសង្កត់ធ្ងន់ថា «យើងរួមគ្នា បញ្ជូនសារយ៉ាងច្បាស់ថា «ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់»៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: