ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ គំរាមបញ្ឈប់ការបើកស្ពានសម្រាប់ឆ្លងកាត់ពីកាណាដាមកអាមេរិក និងទាមទារចង់គ្រប់គ្រងស្ពាន ៥០%

    BY Pheakdey February 10, 2026
    លោក ដូណាល់ ត្រាំ គំរាមបញ្ឈប់ការបើកស្ពានសម្រាប់ឆ្លងកាត់ពីកាណាដាមកអាមេរិក និងទាមទារចង់គ្រប់គ្រងស្ពាន ៥០%

    អាមេរិក៖ លោក ដូណាល់ ត្រាំ បានគំរាមបញ្ឈប់ការបើកស្ពានសម្រាប់ឆ្លងកាត់ពីប្រទេសកាណាដាមកកាន់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០ ខែកុម្ភៈ។ លោក ដូណាល់​ ត្រាំ បានបញ្ជាក់ថា អាមេរិកគួរតែមានសិទ្ធគ្រប់គ្រងលើស្ពានមួយខ្សែនេះយ៉ាងហោចណាស់ក៏ ៥០%ដែរ។

    សូមបញ្ជាក់ថា ស្ពានខាងលើនេះមានឈ្មោះថា “ស្ពាន​អន្តរជាតិ Gordie Howe​” ដែលត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៨ សម្រាប់តភ្ជាប់ពីខេត្ត Ontario នៃប្រទេសកាណាដាមកកាន់រដ្ឋ Michigan របស់សហរដ្ឋអាមេរិក។ ស្ពានមួយខ្សែនេះមានតម្លៃជាទឹកប្រាក់ប្រមាណជា ៤,៧ពាន់លាន ខណៈយោងតាមគម្រោងនាពេលកន្លងមកគឺរដ្ឋាភិបាលកាណាដាជាអ្នកចំណាយប្រាក់លើការសាងសង់ ហើយបន្ទាប់ពីសាងសង់រួចក៏ភាគីខាងរដ្ឋាភិបាលកាណាដាជាអ្នកគ្រប់គ្រងចំណូលដែលបានមកពីការប្រើប្រាស់ស្ពានទាំងស្រុងផងដែរ។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះ “ស្ពាន​អន្តរជាតិ Gordie Howe​” នៅមិនទាន់បញ្ចប់ការសាងសង់ទាំងស្រុងនៅឡើយទេ ខណៈភាគីខាងអាមេរិកនិងកាណាដាក៏កំពុងចរចារគ្នាជុំវិញការចង់បានរបស់លោក ដូណាល់ ត្រាំ ខាងលើនេះផងដែរ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: