ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជាថា នឹងយកបញ្ហាព្រំដែនកម្ពុជា-ថៃប្រាប់រដ្ឋាភិបាលខ្លួន
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ឯកអគ្គរាជទូតជប៉ុននៅប្រចាំនៅកម្ពុជា បានបញ្ជាក់ថាលោ កនឹងយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅប្រាប់រដ្ឋាភិបាលនៅទីក្រុងតូក្យូតែម្តង។

ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុនខណៈឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រ ចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសវនការរបស់ គ.ស.ម.ក.កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។នៅក្នុងជំនួបឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះតួនាទីដ៏ សំខាន់រប ស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់ និងពិភពលោក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទ ឈប់បា ញ់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកប្រមាណជា ៩ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញដោយសុវត្ថិភាពនោះទេ ដោយសារតែ យោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។ សកម្មភាពទាំងនេះ គឺផ្ទុយទាំងស្រុងទៅ នឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចែងថា៖ “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។ សកម្មភាពទាំងអស់នេះ ក៏បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅ ដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក ជាពិសេសស្រ្តី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសេរីភាពក្នុងការធ្វើដំណើរ ផងដែរ។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការឈ្លានពានពីយោធាថៃ ដោយបានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅមកលើប្រជាជនស៊ីវិល បំផ្លិចបំផ្លា ញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ និងការសាងសង់សំណង់ថ្មីៗ ក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជា ផងដែរ។
ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងថា ទោះបីជាសណ្តាប់ធ្នាប់ពិភពលោក ធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ឯកឧត្តមទេសរដ្ឋមន្រ្តី នៅតែជឿជាក់ថាការដោះស្រាយជម្លោះ ការ ស្វែងរកនិងទទួលបានយុត្តិធម៌ ព្រមទាំងការទទួលសន្តិភាពយូរអង្វែង ត្រូវផ្អែកលើយន្តកា រនិងច្បាប់អន្តរជាតិ។
ឯកឧត្តម មានជំនឿជាក់លើសមត្ថភាពនិងតួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ ចូលរួមដោះស្រាយបញ្ហានេះស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ជាការឆ្លើយតប ឯកឧត្តម Ueno Atsushi នឹងជម្រាបជូនរដ្ឋាភិបាលនៅទីក្រុងតូក្យូ ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមទូតក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយមនុស្សធម៌ទៅ ដល់ជនភៀសសឹកនៅតាមព្រំដែន ដែលរងផលប៉ះពាល់ពីជម្លោះនេះ ដើម្បីរួមចំណែ កចែករំលែកការលំបាកជាមួ យរាជរដ្ឋាភិបាលកម្ពុជា ពិសេសជនភៀសសឹក ដែលជានិច្ច កាលភាគីមិត្តជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក៕



ប្រភព៖ ក្រសួងព័ត៌មាន