សីតុណ្ហភាពនៅទីក្រុងញូវយ៉ក បានធ្លាក់ដល់កម្រិតសូន្យនិងក្រោមសូន្យ ១៣ថ្ងៃជាប់គ្នា និងបានបណ្តាលឱ្យមនុស្ស ១៨នាក់បាត់បង់ជីវិត
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង នេះបើយោងតាមាការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១០ ខែកុម្ភៈ។ តួលេខអ្នកស្លាប់ខាងលើនេះត្រូវគេរាប់ចាប់តាំងពីចុងខែមករារហូតមកដល់ពេលចុះផ្សាយនេះ។

បើតាមលោក Zohran Mamdani អភិបាលក្រុងញូវយ៉កបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងញូវយ៉កបានចុះដល់កម្រិតសូន្យនិងក្រោមសូន្យអង្សាសេក្នុងរយៈពេលចំនួន ១៣ថ្ងៃជាប់ៗគ្នា ហើយវាក៏ជាពេលដែលអាកាសធាតុបានធ្លាក់ដល់កម្រិតសូន្យនិងក្រោមសូន្យអង្សាសេយូរបំផុតមិនធ្លាប់កើតមាននៅក្នុងទីក្រុងញូវយ៉កផងដែរ បើគិតក្នុងរយៈពេលប្រាំមួយទសវត្សរ៍ចងុក្រោយនេះ។ លោក Zohran Mamdani បន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ហើយ បញ្ហាអាកាសធាតុនេះក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ១,៤០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC