ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយកែច្នៃផ្លែឈើ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

    BY soknita February 21, 2026
    ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយកែច្នៃផ្លែឈើ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

    តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២ឲ ខែកុម្ភៈ ឆ្នាំ ២ឲ២៦ បាបបញ្ចាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltd ដើម្បីទប់ស្កាត់ការបំពុលចំពោះសុខភាពសាធារណ: និងបរិស្ថាន។

    ក្រុមហ៊ុន ស្ថិតក្នុងភូមិ អូររអិល ឃុំស្ទឹងកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ជាប្រភេទរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ។

    ការដាក់ចេញវិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុននេះ គឺដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលសុខភាពសាធារណៈ និងបរិស្ថាន ដោយបណ្តុះនូវផ្នត់គំនិតស្អាតពីក្នុងចំណោមម្ចាស់អាជីវកម្ម ដើម្បីការវិនិយោគស្អាតប្រកបដោយចីរភាពនៅទូទាំងប្រទេស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។ 

     

    វិធានការច្បាប់ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះបានបង្កការបំពុលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ដោយសកម្មភាពបញ្ចេញសំណល់រាវ ដែលល្មើសនឹងមាត្រា១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា២៣នៃអនុក្រឹតស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា១២ថ្មី មាត្រា១៧ថ្មីនៃអនុក្រឹតស្តីពីការកែសម្រួលស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៥នៃប្រកាសស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យ នៅតាមប្រភពបំពុលសក្កានុពល។ ជាមួយគ្នានោះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការសម្របសម្រួលក្នុងជំហានបឋម មុនឈានដល់ការចាត់វិធានការច្បាប់ ក្រសួងបានអនុវត្តការផ្អាកសកម្មភាពបញ្ចេញសំណល់រាវភ្លាមៗ និងបានអញ្ជើញក្រុមហ៊ុនមកណែនាំ អប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ជាអវិជ្ជមានចំពោះបរិស្ថាន សុខភាពសាធារណៈ។ 

    សូមជម្រាបជូនថា នីតិវីធីនៃការអនុវត្តវិធានការច្បាប់ជាបន្ទាន់នេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន និងបានចុះពិនិត្យផ្ទាល់នៅតាមទីតាំង ដោយមានកិច្ចសហការពីអ្នកជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន រួមនឹងអាជ្ញាធរមូលដ្ឋាន និងបានទុកឱកាសឱ្យក្រុមហ៊ុនធ្វើការកែតម្រូវទៅតាមបច្ចេកទេសនិងនីតិវិធីច្បាប់ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕

    ប្រភព៖ អគ្គនាយដ្ឋានវិទ្យជាតិកម្ពុជា

    Share This Post: