ក្លឹបបិសាចក្រហម Manchester United នឹងបំបែកកំណត់ត្រារបស់ក្លឹបដើម្បីនាំយកតារាបាល់ទាត់ដែលទើបនឹងឈ្នះពាន World Cup មួយរូបអោយបាន
- June 13, 2019
ក្លឹប Manchester Uited ត្រូវបានរៀបចំចំនាយ ៩៦លានផោន ហើយនឹងបំបែកកំណត់ត្រារបស់ក្លឹបក្នុងការលួចយក Antoine Griezman ពីក្លឹបយក្សនៅអេស៉្បាញ Barcelona។ តាមរយៈការរាយការណ៍របស់សារព័ត៌មាន SUN បានលើកឡើងថាបិសាចក្រហម Manchester United បានព្យាយាមដាក់គំលាតក្នុងការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona និងព្យាយាមឆក់យកកីឡាកររូបនេះនៅរដូវក្តៅនេះមកទឹកដីអង់គ្លេស។ ជាមួយគ្នានេះផងដែរក្លឹបយក្សនៅបារាំងក៏សម្លឹងឃើញខ្សែប្រយុទ្ធសញ្ជាតិបារាំងបន្ទាប់ពីកីឡាកររូបនេះបានប្រកាសថាគាត់អាចនឹងចាកចេញក្លឹប Atletico Madrid នៅក្នុងរដូវក្តៅនេះ ហើយធ្វើអោយក្លឹប Manchester United មានសង្ឃឹមក្នុងការដណ្តើមជាមួយ Barcelona។

គួរបញ្ជាក់ផងដែរថា កីឡាករ Griezman បាននិយាយផ្ទាល់បន្ទាប់បារាំងឈ្នះ៤ទល់នឹង០នៅក្នុងវគ្គជម្រុះ Euro ២០២២ ពេលប៉ះ Andorra ថាគាត់នឹងអាចចាកចេញពីក្របខ័ណ្ឌ La Liga។ ទោះជាយ៉ាងនេះក្តី ដោយសារតែអាក់ខានមិនបានលេងក្របខ័ណ្ឌ Champion League អាចធ្វើអោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះពិបាកក្នុងការសម្រេចចិត្ត។ តាមររយៈការរាយការណ៍ដដែលបានអោយដឹងថា United នឹងត្រៀមលុយដើម្បីផ្តល់ជាប្រាក់កំលាំងពលកម្មចំនួន ៤៥ម៉ឺនផោនក្នុង១អាទិត្យដើម្បីទាក់ចិត្តគាត់អោយមកក្របខ័ណ្ឌ English Premier League៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









