កីឡា

ថាម៉េច? ក្លឹប Barcelona នឹងដាក់សំណើរជាថ្មីលើអតីតកីឡាកររបស់ខ្លួន Neymar ដោយដូរជាមួយកីឡាករខ្សែបម្រើមួយរូប បូករួមជាមួយទឹកប្រាក់៨០លានអឺរ៉ូ

BY
Khmernote Media
June 13, 2019

នៅពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលថា ក្លឹបយក្សនៅអេស្ប៉ាញ Barcelona ចង់បានកីឡាករ Neymar ត្រឡប់មកវិញ ហើយថាពួកគេនឹងអោយកីឡាករ Philippe Coutinho ទៅក្លឹប Paris Saint Germain វិញជាមួយនឹងលុយបន្ថែម​៨០លានអឺរ៉ូ។ បើយោងទៅតាមសារព័ត៌មាន Diario Gol បានលើកឡើងថា តារាឆ្នើមរបស់ Barcelona កីឡាករ Lionel Messi មានការភ្ងាក់ផ្អើលជាមួយនឹងការទិញកីឡាកររបស់ក្លឹប Real Madridn នៅរដូវកាលនេះ ដោយកាលពីពីរអាទិត្យមុន Real Madrid បានសម្រេចចុះកុងត្រាជាមួយខ្សែប្រយុទ្ធវ័យក្មេងមកពីក្លឹប Franksfurt  កីឡាករ Luka Jovic នឹងកីឡាករ Eden Hazardពីក្លឹប Chelsea ហើយមួយរូបទៀតកីឡាករ Ferland Mendy មកពីក្លឹប Lyon។ ដូចនេះតាមរយៈភ្នាក់ងារសារព័ត៌មានរបស់ប្រទេសអេស៉្បាញបានអោយដឹងថា Messi ចង់អោយក្លឹបលៃលកឡើងវិញធ្វើយ៉ាងណាអោយបានប្រហាក់ប្រហែលគ្នាក្នុងការនាំយកកីឡាករនៅរដូវក្តៅនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអាស្សង់ទីនរូបនេះចង់អោយតារាបាល់ទាត់របស់ក្លឹប PSG ត្រឡប់មកចូលរួមខ្លួនឡើងវិញបន្ទាប់ពីបានចាកចេញនៅក្នុងឆ្នាំ២០១៧រួចមក។ នាពេលបច្ចុប្បន្ននេះតំលៃខ្លួនរបស់ Neymar ប្រហែលជា ២២០លានអឺរ៉ូ ហើយ Neymar គឺជាកីឡាករម្នាក់ដែលមានតំលៃខ្លួនថ្លៃជាងគេលើលោក ប៉ុន្តែក្លឹប Barcelona អាចចរចារសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលនេះបាន ដោយយកកីឡាករ Coutinho និងថែមប្រាក់មួយចំនួនទៀតសម្រាប់ Neymar។ បញ្ជាក់ផងដែរថា កីឡាករ Neymar មានបញ្ហារបួសពេលលេងមិត្តភាពអោយក្រុមជម្រើសជាតិប្រេសុីល និងមិនមានវត្តមានសម្រាប់ប្រេសុីលក្នុងពាន Copa America នោះទេ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: