ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រប្រព័ន្ធទឹកមូត្រ ២រូប ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៧ ខែមីនា

    BY soknita March 4, 2026
    ដំណឹងល្អ! មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រប្រព័ន្ធទឹកមូត្រ ២រូប ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៧ ខែមីនា

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រប្រព័ន្ធទឹកមូត្រ ២រូប ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦។

    ក្នុងសេចក្ដីជូនដំណឹងរបស់់ មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារ នៅមន្ទីរពេទ្យ ហ្លួង ម៉ែ។ ចំពោះការជ្រើសរើស វេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រប្រព័ន្ធទឹកមូត្រ ចំនួន ២រូប ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌

    -ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    -មានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា

    -ត្រូវមានចំណេះដឹងភាសាអង់គ្លេស បារាំង និងបច្ចេកទេសកំព្យូទ័រ ។

    សម្រាប់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ប្រវត្តិរូប (CVs &Cover letter) មានបិតរូបថត ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃ មន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦៕

    ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ

    Share This Post: