ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ចង់ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. ពេលពិនិត្យផ្ទៃពោះ ត្រូវភ្ជាប់ឯកសារទាំងនេះមកជាមួយ

    BY soknita March 4, 2026
    សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ចង់ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. ពេលពិនិត្យផ្ទៃពោះ ត្រូវភ្ជាប់ឯកសារទាំងនេះមកជាមួយ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី ដែលមានផ្ទៃពោះ ហើយចង់ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. ពេលពិនិត្យផ្ទៃពោះ ត្រូវភ្ជាប់ឯកសារមួយចំនួននេះមកជាមួយផង។

    ចំពោះសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះត្រូវអញ្ជើញមកកាន់ស្នាក់ការ/សាខា ប.ស.ស. ខេត្ត/ខណ្ឌដែលនៅជិតបំផុតដើម្បីចុះឈ្មោះ ដោយត្រូវភ្ជាប់ឯកសារ ដែលមានដូចខាងក្រោមនេះ៖

    -សៀវភៅសុខភាពមាតា ដែលបញ្ជាក់ពីអាយុគភ៌ដំបូងចេញដោយមន្ទីរពេទ្យរដ្ឋ

    -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព

    -ប័ណ្ណសមាជិក ប.ស.ស.

    -លេខគណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ាជាប្រាក់រៀល និងលេខទូរសព្ទ

    គួរបញ្ជាក់ដែរថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ពុំទទួលបានប្រាក់ឧបត្ថម្ភនេះទេ។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post: