ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរណ៍ជាង ១០០០នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ NORWEGIAN ដែលជារបស់សញ្ជាតិ បាហាម៉ាស

    BY soknita March 5, 2026
    ភ្ញៀវទេសចរណ៍ជាង ១០០០នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ NORWEGIAN ដែលជារបស់សញ្ជាតិ បាហាម៉ាស

    (ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ជិត ១៨៣១នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ NORWEGIAN ដែលជារបស់សញ្ជាតិ បាហាម៉ាស។

    ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមថា នាវេលាម៉ោង ១១:២០ នាទី ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១ នាក់ (ស្រី ២០១ នាក់) មាន ៤៦ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) មាន ៤៦ សញ្ជាតិ។

    លើសពីនេះ ភ្ញៀវដែលមានសញ្ជាតច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១,០៧៥ នាក់) និងកាណាដា (២២៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល៕

    ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    Share This Post: