ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    កម្ពុជាសហការជាមួយក្រុមហ៊ុនចិន សាងសង់រោងចក្រថាមពល ៤០០ មេហ្គាវ៉ាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិថាមពលនៅឆ្នាំក្រោយ

    BY Liny Chan June 14, 2019
    កម្ពុជាសហការជាមួយក្រុមហ៊ុនចិន សាងសង់រោងចក្រថាមពល ៤០០ មេហ្គាវ៉ាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិថាមពលនៅឆ្នាំក្រោយ

    កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គិសនីកម្ពុជាហៅកាត់ថា (EDC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនចំនួន ២ ដើម្បីសាងសង់រោងចក្រថាមពល ដោយប្រេងឥន្ធនៈធុនធ្ងន់ និងឧស្ម័នធម្មជាតិដែលអាចផលិតបាន ៤០០ មេហ្គាវ៉ាត់ ដោយត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូតនៃប្រទេសចិន អាល្លឺម៉ង់ និងហ្វាំងឡង់ ក្នុងគោលបំណងដោះស្រាយបញ្ហាវិបត្តិថាមពលនៅឆ្នាំក្រោយ។

    គួរបញ្ចាក់ផងដែរថា គំរោងនេះត្រូវបានចែកចេញជាពីរផែនការ ដោយផែនការទីមួយ នឹងត្រូវបំពាក់ដោយម៉ាស៊ីនភ្លើង ២០០ មេហ្កាវ៉ាត់ពីក្រុមហ៊ុនហ្វាលស្គីហ្វាំងឡង់ ដែលនឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន CGGC និងផែនការទីពីរ នឹងប្រើម៉ាស៊ីនភ្លើង ២០០ មេហ្កាវ៉ាត់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Man Group របស់អាល្លឺម៉ង់ ហើយនឹងត្រូវបានសាងសង់ដោយក្រុមហ៊ុន CHMC នៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ បន្ថែមពីនេះទៅទៀតក៏មានគម្រោងសាងសង់ស្ថានីយមួយដើម្បីភ្ជាប់រោងចក្រថាមពល ៤០០ មេហ្គាវ៉ាត់នេះទៅបណ្តាញអគ្គីសនីជាតិផងដែរ ដោយគំរោងទាំងអស់នេះនឹងត្រូវចំណាយទឹកប្រាក់ចំនួន ៣៨០ លានដុល្លារអាមេរិក ហើយត្រូវចំណាយរយៈពេល ១០ខែក្នងកាសាងសង់៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay