ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ដឹកជញ្ជូន​ពលរដ្ឋ​ទៅខេត្ត​ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ដោយ​ឥតគិតថ្លៃ​

    BY soknita March 7, 2026
    រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ដឹកជញ្ជូន​ពលរដ្ឋ​ទៅខេត្ត​ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ដោយ​ឥតគិតថ្លៃ​

    (រាជធានីភំ្នពេញ​)៖​ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រាជធានីភ្នំពេញត្រៀមរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ដឹកជញ្ជូន​ពលរដ្ឋ​ទៅខេត្ត​ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ដោយ​ឥតគិតថ្លៃ​។

    យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា​ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១១ នាថ្ងៃទី០៦ ខែមីនា មីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា 

    Share This Post: