ព័ត៌មានជាតិ
ដំណឹងល្អ! មន្ទីរពេទ្យរុស្សី សហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអង់គ្លេស ផ្ដល់ជូន ការពិនិត្យ និងព្យាបាល ទៅលើជំងឺបាតភ្នែក រយៈពេល ៤ថ្ងៃ
BY soknita
March 10, 2026
(រាជធានីភ្នំពេញ)៖ កាលពីថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងពី ការផ្ដល់ជូន ការពិនិត្យ និងព្យាបាល ជំងឺបាតភ្នែក ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអង់គ្លេស សម្រាប់ការពិនិត្យ និងព្យាបាលរយៈពេល ៤ថ្ងៃ។

ក្នុងសេចក្តីជូនដំណឹងនេះផងដែរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអង់គ្លេស នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺបាតភ្នែក ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២ ៕
