ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ាស៊ីនបោសសម្អាតមី-នយន្ត (Robot) ចំនួន ៤គ្រឿង ដែលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសដោយអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOS បានមកដល់កម្ពុជា

    BY soknita March 10, 2026
    ម៉ាស៊ីនបោសសម្អាតមី-នយន្ត (Robot) ចំនួន ៤គ្រឿង ដែលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសដោយអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOS បានមកដល់កម្ពុជា

    (រាជធានីភ្នពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦​ នេះ បានឱ្យដឹងថា ម៉ាស៊ីនបោសសម្អាតមីឥនយន្ត (Robot) ចំនួន ៤គ្រឿង ដែលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសដោយអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOS បានមកដល់កម្ពុជា។

    ចំពោះម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOSបានមកដល់ប្រទេសកម្ពុជាហើយនាពេលនេះ​។ ការមកដល់នៃម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot)នេះគឺវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពានរបស់យោធាថៃ ដែលមិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។

    ម៉ាស៊ីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះនឹងត្រូវដាក់ពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់យោធាថៃ និងគ្រាប់មីន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។នេះបើតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌសកម្មភាពកំចាត់មីនកម្ពុជា ដែលបានសរសេរសារបង្ហោះនៅលើផេកហ្វេសប៊ុករបស់ឯកឧត្តម នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: