ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    អ្នកខ្ចីប្រាក់ទិញផ្ទះ នៅកម្ពុជា លោតឡើងដល់ទៅជាង ៣ពាន់លានដុល្លារ

    BY Khmernote Media June 14, 2019
    អ្នកខ្ចីប្រាក់ទិញផ្ទះ នៅកម្ពុជា លោតឡើងដល់ទៅជាង ៣ពាន់លានដុល្លារ

    យោងតាមរបាយការណ៍ចុងក្រោយ ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ដែល Realestate.com.kh បានធ្វើការចុះផ្សាយបានអោយដឹងថា ទំហំទឹកប្រាក់ដែលប្រជាជនកម្ពុជា ខ្ចីដើម្បីទិញផ្ទះមានការកើនឡើងដល់​ជិត ៣,២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់ខែ​មីនាឆ្នាំ ២០១៩ ដោយស្មើនឹងការកើនឡើង ៣៤% បើធៀបនឹងដំណាច់ខែមីនាឆ្នាំ២០១៨ មានត្រឹមតែ ២,៣៦ ពាន់​លាន​ដុល្លារប៉ុណ្ណោះ។

    ទំហំទឹកប្រាក់​ជិត ៣,២ ពាន់​លាន​ដុល្លារ​ គឺជាទឹកប្រាក់ដែលប្រជាជនបានខ្ចីពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានានៅកម្ពុជា ដោយមិនរាប់បញ្ចូលការបង់រំលោះនៅតាមបុរីនោះឡើយ។ គួរបញ្ជាក់ផងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានការកើនឡើងយ៉ាងសន្ធឹក ខណៈដែលនៅក្នុងទីក្រុងភ្នំពេញ តំបន់សក្តានុពលសេដ្ឋកិច្ចរីកចំរើនខ្លាំង គឺស្ថិតនៅលើទឹកដីខណ្ឌសែនសុខ ផ្ទាល់តែម្តង ដោយមានផ្សារទំនើប អាគារខ្ពស់ៗជាច្រើនកំពុងតែបង្អួតរាងនៅលើទឹកដីនេះ ជាហូរហែរ៕

    អត្ថបទ៖ សុវណ្ណ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay