កីឡា

តារាបាល់ទាត់ឆ្នើមរបស់ក្លឹប Juventus បានយល់ស្របអោយក្លឹបលក់តារាបម្រើសញ្ជាតិអាស្សង់ទីន Paulo Dybala សម្រាប់ការជំនួសរបស់ Antine Griezman

BY
Khmernote Media
June 14, 2019

ក្លឹប Atletico Madrid កំពុងស្ថិតនៅក្នុងទីផ្សារសម្រាប់ការជំនួសរបស់កីឡាករ Antoine Griezman ហើយមានអារម្មណ៍ថា Paulo Dybala របស់ Juventus អាចយកមកនិយាយគ្នាបាន។ តាមរយៈការរាយការណ៍របស់សារព័ត៌មាន Don Balon បានរាយការណ៍ថា កីឡាករ Christiano Ronaldo យល់ស្របក្នុងការលក់កីឡាករ Dybala នៅក្នុងរដូវក្តៅនេះប្រសិនបើក្លឹប Juventus អាចទិញបានដូចជាកីឡាករ Federico Chiesa មកពីក្លឹប Fiorentina មកជំនួស។

គួរបញ្ជាក់ផងដែរថា Dybala ដែលធ្លាប់ជាតារាលេចធ្លោនៅក្នុងក្លឹបយក្សអុីតាលីមួយនេះត្រូវបានធ្លាក់ប្រជាប្រិយភាពចាប់តាំងពីមានវត្តមានរបស់តារាឆ្នើមរបស់កីឡាករ Christiano Ronaldo ហើយនឹងមានគម្រោងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ តាមរយៈការរាយការណ៍ដដែលបានអោយដឹងថាក្លឹប Atletico Madrid អាចនឹងជួយកគាត់អោយចេញពីក្លឹប Juventus ដោយក្លឹបមួយនេះកំពុងតែសំលឹងមើលកីឡាករម្នាក់ដើម្បីយកជំនួសតំណែងកីឡាករ Griezman។

ទន្ទឹមនឹងនេះដែរ តំលៃខ្លួនរបស់កីឡាករដែលទើបនឹងឈ្នះពាន World Cup រូបនេះនឹងមានតំលៃខ្លួន ១២០លានអឺរ៉ូ ហើយក្លឹប Atletico Madrid អាចនឹងត្រូវចំណាយ១០០លានអឺរ៉ូវិញសម្រាប់ទុកទិញកីឡាករ Dybala ពីក្លឹប Juventus។ ជាមួយគ្នានេះដែរកីឡាករទាំងពីសុទ្ធតែប្រើជើងឆ្វេងទាំងពីរនាក់ រហ័ស និងអាចរកគ្រាប់បាល់បានដែលជាទិសដៅសំខាន់សម្រាប់លោក Simone ក្នុងការជ្រើសរើសសម្រាប់រដូវក្តៅនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: