កីឡាករបាល់ទាត់វ័យក្មេង Kylian Mbappe របស់ក្លឹប PSG មានតំលៃខ្លួនខ្ពស់ជាងគេនៅក្នុងទីផ្សារទិញលក់កីឡាករនាពេលបច្ចុប្បន្ន ខណៈដែរ Lionel Messi ធ្លាក់ចេញពី Top 3 ហើយចំណែកឯ Christiano Ronaldo ខ្ទាតចេញដល់លេខ ២០
- June 14, 2019
តាមរយៈភ្នាក់ងារ CIES Football Observatory បានកំណត់ពីតំលៃខ្លួនរបស់កីឡាករនៅក្នុងការជួញដូរនៅក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ហើយកីឡាករសញ្ជាតិបារាំង KYlian Mbappe គឺជាកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេ ខណៈដែរកីឡាករ Lionel Messi និងកីឡាករ Christiano Ronaldo ថោកជាងឆ្ងាយ។ យោងតាម CIES Football Observatory ដដែរបានសិក្សានឹងកំនត់ទៅលើកត្តាដូចជាអាយុរបស់កីឡាករ និងស្ថិតិ ហើយទម្រង់លេងនៅក្នុងក្រុមដើម្បីវាយតំលៃលើតំលៃខ្លួនរបស់កីឡាករ។

យោងទៅតាមរូបមន្តនៃការវាយតំលៃនេះ កីឡាកររបស់ក្លឹប PSG Kylian Mbappe ត្រូវបានរកឃើញថារូបគេជាកីឡាករដែរមានតំលៃខ្លួនថ្លៃខ្ពស់ជាងគេនាពេលបច្ចុប្បន្ននេះជាមួយនឹងតំលៃខ្លួន ២៥២លានអឺរ៉ូ។ ដោយឡែកសម្រាប់កីឡាករ Lionel Messi របស់ក្លឹប Barcelona បរាជ័យក្នុងការដណ្តើមឈរនៅក្នុង Top 3 និងបានត្រឹមឈរនៅលេខបួនដែលមានតំលៃខ្លួន ១៦៧.៤លានអឺរ៉ូ។ ហើយចំណែកកីឡាករ Christiano Ronaldo ឈរនៅក្នុងលេខ២០ដែលមានតំលៃខ្លួន ១១៨.១លានអឺរ៉ូ។ ដូចនេះចូរមកមើលឈ្មោះកីឡាករទាំង១០ដែលឈរនៅលើកំពូលតារាងកីឡាករដែរមានតំលៃខ្លួនថ្លៃជាងគេលើលោក៖
1) Kylian Mbappe (PSG) – €252 million
2) Mohamed Salah (Liverpool) – €219.6 million
3) Raheem Sterling (Manchester City) – €207.8 million
4) Lionel Messi (Barcelona) – €167.4 million
5) Jadon Sancho (BVB Dortmund) – €159.4 million
6) Sadio Mane (Liverpool) – €157.8 million
7) Harry Kane (Tottenham) – €155.2 million
8) Roberto Firmino (Liverpool) – €144.2 million
9) Antoine Griezmann (Atletico Madrid) – €143.8 million
10) Leroy Sane (Manchester City) – €137.1 million
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:







