រដ្ឋមន្រ្តីអប់រំ ៖ សាកលវិទ្យាល័យ បន្តពង្រឹងបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ និងភាសាខ្មែរ
(រាជធានីភ្នំពេញ) ៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើឱ្យបណ្តាសាកលវិទ្យាល័យត្រូវបន្តពង្រឹងលើការបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ និងភាសាខ្មែរ។

ការស្នើរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបែបនេះ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅកម្រិតឧត្តមសិក្សា និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា ។
គោលបំណងនៃការសិក្សាមុខវិជ្ជា ប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានរួបរួមឡើង ដើម្បីអប់រំនិងពង្រឹងស្មារតីជាតិនិយម ស្នេហាជាតិ មោទនភាពជាតិ សមត្ថភាពគិតពិចារណា ដោយយកជាគំរូសម្រាប់មេរៀនល្អៗនៃអតីតកាលរបស់ដូនតា និងបោះបង់ចោលនូវគំរូមិនល្អ ពង្រឹងឆន្ទៈធ្វើជាពលរដ្ឋល្អដ៏សកម្មដល់យុវជន ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
បន្ថែមពីនេះ គោលបំណងនៃការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានរួបរួមឡើងដើម្បីអប់រំ និងពង្រឹងស្មារតីជាតិនិយម ស្នេហាជាតិ មោទនភាពជាតិ និងសមត្ថភាពគិតពិចារណា ដោយយកជាគំរូសម្រាប់មេរៀនល្អៗនៃអតីតកាលរបស់ដូនតា និងបោះបង់ចោលនូវគំរូមិនល្អ ពង្រឹងឆន្ទៈធ្វើជាពលរដ្ឋល្អដ៏សកម្មដល់យុវជន ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ និងសាកលវិទ្យាល័យរដ្ឋទាំងអស់ឱ្យសហការគ្នា រៀបចំប្រជុំពិភាក្សា និងវិភាគឱ្យកាន់តែស៊ីជម្រៅពីការសិក្សាថ្នាក់មូលដ្ឋានឡើងវិញ ដើម្បីបន្តពង្រឹង និងកែលម្អមុខវិជ្ជាដែលត្រូវសិក្សានៅថ្នាក់មូលដ្ឋានបន្ថែមទៀត ទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ជាពិសេសត្រូវពង្រឹងការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ និងភាសាខ្មែរ។
ព្រមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា ភាសាខ្មែរ និងទស្សនវិជ្ជា ដែលជាមូលដ្ឋានគ្រឹះចំណេះដឹងចាំបាច់សម្រាប់សិស្ស និស្សិតកម្ពុជាក្នុងការកសាង និងពង្រឹងអត្តសញ្ញាណជាតិ ដែលវាមិនត្រឹមតែជាចំណេះដឹងទូទៅនោះទេ ថែមទាំងជាព្រលឹង និងអាវក្រោះបញ្ញាស្មារតីសម្រាប់យុវជនក្នុងយុគសម័យសកលភាវូបនីយកម្មផងដែរ៕

