ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពេទ្យគៀនឃ្លាំង នឹងមានគ្រូពេទ្យជំនាញមកពីបារាំង ផ្ដល់ជូនការពិនិត្យព្យាបាល និងវ-ះកា-ត់ដោយឥតគិតថ្លៃ ទៅលើជំងឺ ច្រមុះ ត្រចៀក និង បំពង់ក រយៈពេល ៣ថ្ងៃ

    BY soknita March 23, 2026
    ពេទ្យគៀនឃ្លាំង នឹងមានគ្រូពេទ្យជំនាញមកពីបារាំង ផ្ដល់ជូនការពិនិត្យព្យាបាល និងវ-ះកា-ត់ដោយឥតគិតថ្លៃ ទៅលើជំងឺ ច្រមុះ ត្រចៀក និង បំពង់ក  រយៈពេល ៣ថ្ងៃ

    (រាជធានីភ្នំពេញ)៖ មជ្ឈមណ្ឌលវះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង បានចេញសេចក្ដីជូន ថា រយៈពេល ៣ថ្ងៃ ពេទ្យគៀនឃ្លាំង ផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ទៅលើជំងឺ ច្រមុះ ត្រចៀក និង បំពង់ក ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង។

    ក្នុងសេចក្តីជូនដំណឹងរបស់ មជ្ឈមណ្ឌលវះកាត់កុមារ បានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលវះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំងជំនាញ ជំងឺ ច្រមុះ ត្រចៀក ផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ដោយឥតគិតថ្លៃចំពោះអ្នកក្រីក្រ ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៦ ខាងមុខនេះ។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាជំងឺ ច្រមុះ ត្រចៀក បំពង់ក សូមមកពិនិត្យអោយបានគ្រប់ៗគ្នា ឬទំនាក់ទំនងប័ត៌មានបន្ថែមតាមលេខ ០២៣ ៤៣០ ២០២ ៕

    ប្រភព៖ Children’s Surgical Centre 

    Share This Post: