អន្តរជាតិ
តម្លៃប្រេងសកលធ្លាក់ចុះជាង ៥% ក្រោយលោក ដូណាល់ ត្រាំ ផ្ញើផែនការសន្តិភាពទៅកាន់អ៊ីរ៉ង់
BY Pheakdey
March 25, 2026
ជប៉ុន៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ ៥% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២៥ ខែមីនា។ ការធ្លាក់ចុះនៃតម្លៃប្រេងបានកើតឡើងភ្លាមៗ ក្រោយលោកប្រធានាធិបតី ដូណាស់ ត្រាំ បានផ្ញើផែនការសន្តិភាពមួយទៅកាន់ប្រទេសអ៊ីរ៉ង់។

គិតត្រឹមម៉ោង ១២ និង ៣០ នាទី រំលងអាធ្រាត្រ (ម៉ោងនៅក្នុងប្រទេសជប៉ុន) តម្លៃប្រេងនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖
-ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩៨,៣០ ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៥,៩២%)
-ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៨៧,៧២ដុល្លារក្នុងមួយធុងបារ៉ែល (៥,០១%)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia