ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្រ្តាលីដាក់ចេញវិធានការហាមឃាត់គ្រប់អ្នកដំណើរមកពីអ៊ីរ៉ង់

    BY Pheakdey March 26, 2026
    អូស្រ្តាលីដាក់ចេញវិធានការហាមឃាត់គ្រប់អ្នកដំណើរមកពីអ៊ីរ៉ង់

    អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែមីនា។ វិធានការនេះនឹងអនុវត្តចំពោះគ្រប់ពលរដ្ឋដែលកាន់លិខិតឆ្លងដែនអ៊ីរ៉ង់ មិនថាពួកគេជាអ្នកទេសចរ ឬអ្នកមកធ្វើការងារនៅអូស្រ្តាលីនោះទេ។ បើតាមក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលីបានបញ្ជាក់ថា វិធានការរឹតបន្តឹងខាងលើនេះត្រូវបានដាក់ចេញក្រោមហេតុផលថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងបន្ថែមហានីភ័យកាន់តែខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋអ៊ីរ៉ង់ ដូចនេះប្រសិនបើពួកគេបានដល់ប្រទេសអូស្រ្តាលីហើយ ពួកគេទំនងជាមិនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញនោះទេ។ ប្រភពខាងលើបានបន្តថា វិធានការហាមឃាត់នេះនឹងត្រូវអនុវត្តក្នុងរយៈពេល ៦ខែ ចាប់ពីពេលជូនដំណឹងនេះតទៅ​រហូតដល់មានការជូនដំណឹងជាថ្មី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: